ថ្ងៃទី២៨ខែមីនាឆ្នាំ២០២៦
(ខេត្តត្បូងឃ្មុំ)÷ រោងដេប៉ូឈើសន្និធិជន្លង់ម្រេចដែលក្នុងច្បាប់ដាក់ថាយកមកចែកចាយឱ្យប្រជាពលរដ្ឋដាំម្រេច។
ប៉ុន្តែមិន មែនដូចនៅ ក្នុងច្បាប់ របស់រដ្ឋបាលព្រៃឈើអនុញាតិនោះទេគឺកំពុងតែធ្វើសកម្មភាពជារៀងរាល់ថ្ងៃ យប់លើកដាក់តាមឡានកែច្នៃនៅពេលយប់យកឆ្លងដែនទៅប្រទេសវៀតណាម
យ៉ាងរលូន។
តែមិនដែលឃើញមានអស់លោកមន្ដ្រីនិងជំនាញទាំងនោះធ្វើការចុះបង្ក្រាបសោះឡើយ គេសង្ស័យថាមានការបើកភ្លើងខៀវពីមន្ដ្រីជំនាញពាក់ព័ន្ធ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា÷រោង
ដេប៉ូសន្និធិឈើជន្លង់ម្រេច របស់ឈ្មោះ
ថេត សង្ហា ហៅ(សីហា)នៅភូមិជីប៉េះ
ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
ក្នុងការគ្រប់គ្រង របស់សង្កាត់ រដ្ឋបាលព្រៃឈើមេមត់មិនដែលចុះពិនិត្យនិងបង្ក្រាបម្ដងណាឡើយឡានដឹកឈើជន្លុងម្រេចទាំងនោះគេដឹកតាមឡានវេរអង្គ។ពីរបណ្ដាខេត្តនានាដូច ខេត្តស្ទឹងត្រែង
ខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី យកមកចូលក្នុងទឹកដីស្រុកមេមត់ ខេត្តត្បូងឃ្មុំជារៀងរាល់យប់ ក្នុងមួយយប់ៗបួនទៅ
ប្រាំឡានវេរអង្គយកមកចូលនៅក្នុងរោងដេប៉ូហើយលើកដាក់លើឡានកែឆ្នៃរួចត្រៀមលក្ខណះដឹកឆ្លងទៅប្រទេសវៀតណាមនៅពេលស្ងាត់។
ប្រជាពលរដ្ឋសម្ដែងការហួសចិត្តយ៉ាងខ្លាំងចំពោះលោក ដា មេសង្កាត់រដ្ឋបាល
ព្រៃឈើមេមត់ និងមន្ត្រីពាក់ព័ន្ធ
ក្នុងនាមលោកជាប្រធានសង្កាត់រដ្ឋបាល
ព្រៃឈើគួរតែធ្វើការចុះពិនិត្យហេតុអ្វីមិនបង្ក្រាប បែជាបណ្ដែត
បណ្ដោយឲ្យមាន បទល្មើសឆ្លងដែន។
ប្រជាពលរដ្ឋសូម សំណូមពរដល់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនិ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ
មេត្តាចាប់កម្លាំងក្រោមឱវាទជួយធ្វើការ
ចុះពិនិត្យទីតាំងរោង ដេប៉ូសន្និធិ ឈើជន្លង់ម្រេចកន្លែងនេះផង ដោយសារ ប្រជាពលរដ្ឋមានការចំង៉ល់
ថាយកមកចែកចាយក្នុងស្រុកម្តេចក៏ហួលយកទៅវៀតណាមហើយគ្មានអ្នក
ទបស្កាត់បង្ក្រាបសោះនោះឡើយ ៕

